ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវ ចេញសេចក្តីជូនដំណឹង ស្តីពីករណីស្លាប់នៅតាកែវ ដោយសារកូវីដ-១៩ ម្នាក់ នៅស្រុកបាទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី មន្ទីរពេទ្យបង្អែកស្រុកបាទី ករណីស្លាប់ស្រ្តីម្នាក់ឈ្មោះ គឹម ហុង ជនជាតិ ខ្មែរ អាយុ ៥៤ឆ្នាំ មានអាសយដ្ឋាននៅ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបានចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក បាទី នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានអាការ ក្តៅខ្លួន ក្អក ហត់ ចុកទ្រូង ។

១-ប្រវត្តិស្នាក់នៅធ្វើដំណើរ និង ប្រវត្តិជំងឺ
– ស្ត្រីខាងលើមានអាសយដ្ឋាន នៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ និងមានមុខរបរ មេផ្ទះ មើលចៅ រស់នៅជាមួយកូនដែលរកស៊ីដូរលុយតាមប្រព័ន្ធវឹង និងជាអ្នកជំងឺដែលមានជំងឺប្រចាំកាយ(បេះដូង) ។ ការពិនិត្យអ្នកជំងឺនៅពេលចូលសម្រាកពេទ្យ
សភាពទូទៅអ្នកជំងឺមានស្ថានភាពហត់ ក្អក ថប់ទ្រូង និងក្តៅខ្លួន ។
– សរីរាង្គផ្សេងៗទៀតមានសភាពចុះខ្សោយខ្លាំងផងដែរ។
– ដោយសង្ស័យខ្លាំង អ្នកជំងឺបានមកមន្ទីរពេទ្យ ដើម្បីធ្វើតេស្តសំណាកដោយ: RAPID.TEST ហើយលទ្ធផល Positive រួចក្រុមគ្រូពេទ្យក៏បានយកសំណាក ច្រមុះ បំពង់ក ដើម្បីធ្វើតេស្តបញ្ជាក់ដោយ ម៉ាស៊ីន Gere Xpert SAFS-COV 2 បានបង្ហាញលទ្ធផលវិជ្ជមានកូវីដ-១៩ ។
២- ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស តែសភាពអ្នកជំងឺមិនធូរស្រាលសោះ ដោយការវិវត្តន៍របស់ជំងឺចេះតែធ្ងន់ធ្ងរឡើង ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះអ្នកជំងឺបាន គាត់ក៏ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីព្រឹក ។
៣-ការសន្និដ្ឋានរបស់គ្រូពេទ្យ៖ អ្នកជំងឺឈ្មោះ គឹម ហុង ជនជាតិ ខ្មែរ អាយុ ៥៤ឆ្នាំខាងលើ បានស្លាប់ ដោយសារជំងឺ រលាកសួតធ្ងន់ធ្ងរ និងមាន វិជ្ជមានកូវីដ-១៩ និងជំងឺបេះដូង(Insuffisance Cardiaque)។

រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមានការប៉ះ ពាល់ជាមួយនិងស្រ្តីខាងលើ សូមអញ្ជើញទៅផ្ដល់សំណាកដើម្បីធ្វើតែស្តរកមេរោគកូវីដ-១៩ នៅតាមមន្ទីរពេទ្យ បង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតអាសយដ្ឋានរបស់ខ្លួន និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាក៏ត័មាន ៕

ដោយ ៖ សិលា


ចែករំលែក៖