ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅតែបន្តរក្សាសាកសពអ្នកស្លាប់ដោយកូវីដ-១៩រាប់រយនាក់ដែលបានស្លាប់ក្នុងករណីឆ្លងនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២០ បន្តរក្សាទុកក្នុងរថយន្តក្លាសេនៅឡើយទេ។
ការិយាល័យត្រួតពិនិត្យវិស័យសុខាភិបាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានឱ្យដឹងថា មានសាកសពប្រមាណ៧៥០នាក់ដែលស្លាប់ដោយកូវីដ-១៩ ។ សាកសពទាំងនោះកំពុងរក្សាទុកនៅក្នុងរថយន្តនៅឡើយទេ ដែលជាការរក្សាទុកយូរបំផុត ស្ថិតនៅកំពង់ផែ Brooklyn រង់ចាំគ្រួសាររៀបចំពិធីជាលើកចុងក្រោយ។
កាលពីខែមេសា ឆ្នាំ២០២០ ទីក្រុងញូវយ៉កបានកាត់បន្ថយពេលវេលារក្សាទុកសាកសពត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ មុនពេលត្រូវបញ្ចុះរួមនៅលើកោះ Hart ។ ក្នុងពេលនោះមន្ត្រីក្នុងទីក្រុងបានលើកឡើងផែនការបណ្តោះអាសន្ន ដោយបញ្ចុះសាកសពដ៏ច្រើនលើសលប់នៅលើកោះ Hart ដែលងាយស្រួលក្នុងការផ្លាស់ប្តូរនៅពេលក្រោយ។
អ្នកនាំពាក្យមន្ត្រីសុខាភិបាលទីក្រុងញូវយ៉ក លោក Mark Desire បានលើកឡើងថា គ្រួសារជនរងគ្រោះ ដោយកូវិដ-១៩ រក្សាទុកក្នុងរថយន្តក្លាសេនោះ អាចនឹងជ្រើសរើសបញ្ចុះជារៀងរហូតនៅលើកោះ Hart ។
នៅទីក្រុងញូវយ៉ក ក្នុងពេលកូវីដ-១៩ ឈានដល់កម្រិតខ្ពស់បំផុតមន្ត្រីក្នុងទីក្រុងនេះបានបញ្ជូនរថយន្តក្លាសេធុនធំចំនួន៨៥គ្រឿង ដើម្បីរក្សាសាកសពអ្នកស្លាប់ដោយកូវីដ ដោយសារតែមិនអាចរៀបចំទាន់ពេលវេលា ។ នៅក្នុងឆ្នាំ២០២០ នៅលើកោះ Hart មានសពអ្នកស្លាប់ដោយកូវីដ-១៩ ២៦៦៦នាក់បញ្ចុះនៅទីនោះ ចំណែកឆ្នាំ២០២១មាន ៥០៤នាក់៕ដោយ៖ ធីរីណា
រូបភាព៖ Getty