ព័ត៌មានទាន់ហេតុការណ៍៖

ឡាវ ៖ អ្នកជំងឺកូវីដ-១៩ ជាជនជាតិវៀតណាមម្នាក់ស្លាប់

ចែករំលែក៖

នៅថ្ងៃទី ៩ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ក្រោយព្យាបាលជាង ១សប្តាហ៍។ ករណីស្លាប់នេះគឺជាលើកដំបូង នៅក្នុងប្រទេសនេះ។
អ្នកស្លាប់កើតនៅឆ្នាំ១៩៦៩ ជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសឡាវ។ ស្ត្រីរងគ្រោះទៅកាន់ប្រទេសឡាវនៅឆ្នាំ២០២០ ធ្វើការនៅហាងខារ៉ាអូខេនៅទីក្រុងវៀងចន្ទន៍។ ហាងខារ៉ាអូខេគឺជាទីកន្លែងផ្ទុះកូវីដ-១៩ លើកទីពីរ នៅក្នុងប្រទេសឡាវ ជាមួយនិងក្រុមមនុស្សមកពីប្រទេសថៃ។
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីការរកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១,៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។
គួរបញ្ជាក់ថា ប្រទេសឡាវបានរកឃើញ COVID-19 ចំនួន ២ករណីជាលើកដំបូងបំផុតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕

ដោយ៖ធីរីណា(Laotian Times)


ចែករំលែក៖