ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៃទិវាជ័យជម្នះ ៧៦ឆ្នាំរបស់រុស្សុី ថ្ងៃទី ៩ខែឧសភា

ចែករំលែក៖

នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី៩ ខែឧសភា (ពេលវេលាក្នុងទីក្រុងមូស្គូ)ពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នៅទីលានក្រហមនៃរដ្ឋធានីមូស្គូ ក្នុងទិវាជ័យជម្នះលើរបបណាស៊ី អាល្លឺម៉ង់ ។
ទិវាជ័យជម្នះត្រូវបានពលរដ្ឋរុស្ស៊ីចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់បំផុត របស់ប្រទេសជាតិ ហើយតែងតែរង់ចាំថ្ងៃនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ពិធីដង្ហែក្បួនព្យុហយាត្រា ដោយមានការចូលរួមពីកម្លាំងទាហាន១២.៥០០ នាក់ និងអាវុធ១៩០ប្រភេទ។ នៅវេលាម៉ោង១០ ព្រឹក ជួងនាឡិកានៅលើវិមានក្រិមឡាំងបានបន្លឺឡើង ជាការចាប់ផ្តើមដង្ហែក្បួនព្យុហយាត្រា។
ប្រធានាធិបតីពូទីនបានថ្លែងសុន្ទរកថាជូនពរពលរដ្ឋរុស្ស៊ីទាំងមូល ក្នុងឱកាសទិវាជ័យជម្នះ៧៦ឆ្នាំ។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃល្អបំផុតរបស់ពលរដ្ឋរុស្ស៊ី។ លោក
ពូទីនបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីបានអរគុណដល់វីរបុរសដែលបានពលីជីវិតដើម្បីជ័យជម្នះជាតិ យកឈ្នះលើរបបណាស៊ីអាល្លឺម៉ង់នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ១៩៤៥។ សាមគ្គីគឺជាអាវុធជួយឲ្យយើងទទួលបានជ័យជម្នះ។
ក្រៅពីប្រទេសរុស្ស៊ី ប្រទេសជាច្រើនទៀតដែលជាអតីតសហភាពសូវៀត ដែលទទួលបានឯករាជ្យក៏ប្រារព្ធទិវាជ័យជម្នះ៩ឧសភាដូចគ្នា។
ខាងក្រោមនេះជាទិដ្ឋភាពនៃពិធីដង្ហែក្បួនព្យុហយាត្រាយោធា៖

ដោយ៖ ធីរីណា(រូបភាព៖qdnd)


ចែករំលែក៖