ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ០៨នាក់ បានធ្វើការវិភាគសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ០១នាក់ទៀត ជាពលករមកពីប្រទេសថៃ បានធ្វើតេស្តរហ័ស (Rapid Test) រកឃើញវិជ្ជមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តសូមអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកទាំង ០៩នាក់ខាងលើ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីយកសំណាកវិភាគរកមេរោគ កូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមសហការអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ សិលា