ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, វិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 ប្រសិនបើអ្នកបាន ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង អ្នកនឹងមានអារម្មណ៍ល្អ ជាងអ្នកដែលមិនបានអនុវត្តវិធាននេះ! 📣 យើងខ្ញុំសូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក ដូសទី២។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា