ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតកម្ពុជាបើកកិច្ចប្រជុំគណ:កម្មការជាតិ រៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ ២០២២ បានប្រារព្ធឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាប្រធានដឹកនាំអង្គប្រជុំ ។

កិច្ចប្រជុំនាឱកាសនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីកសួងពាណិជ្ជកម្ម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ក្រសួងព័ត៌មាន ដឹកនាំដោយលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរ ជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ជាមួយនេះ ក៏មានវត្តមាន អស់លោក លោកស្រី ជា ថ្នាក់ ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ ក្រសួងយុត្តិធម៌ ក្រសួង ប្រៃសណីយ៍ និង ទូរគម នាគមន៍ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទសចរណ៍ រួមទាំង រដ្ឋលេខា ធិការដា្ឋនអាកាសចរណ៍ស៊ីវិល និងស្ថាប័ន ពាក់ពន្ធ័ជាច្រើនផ្សេងទៀត។

កិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឆ្នាំ ២០២២ បានពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្តតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និង ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

របៀបវារៈនៃកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០២២ រួមមាន ការជ្រើសរើស មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជា ប្រធាន អាស៊ាន ឆ្នាំ២០២២។ 

មូលបទអាស៊ានឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានជ្រើសរើស,ការកំណត់និតិវិធីក្នុងការរៀបចំរចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ ២០២២ ការប្រមូលធាតុចូលដើម្បីរៀបចំចំណុចអាទិភាពរបស់កម្ពុជា លើ សរសរស្ដម្ភ អាស៊ានទាំងបី សម្រាប់ឆ្នាំ២០២២។ ការត្រៀមរៀបចំនូវគំនិតផ្តួតផ្ដើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, បែង ចែកការទទួលខុសត្រូវដោយឡែកពីគ្នារវាង សសរស្តម្ភសហគមន៍អាស៊ានទាំងបី ក្នុងការ លើកស្នើ នូវគំនិតផ្តួចផ្តើម និងរៀបចំឯកសារទស្សនទាន ស្តីពីគំនិតផ្ដួចផ្ដើមដែល បានស្នើ ឡើង ទៅតាមសមត្ថកិច្ចរៀងៗខ្លួន។

ការធ្វើបទបង្ហាញខ្លីស្តីអំពី ការសិក្សាបទពិសោធន៍របស់ប្រទេសថៃ និងសិង្ហបូរី ក្នុង ការរៀបចំ Concept Note លើគំនិត ផ្តួចផ្តើមស្ដីពី Sustainability និង Smart Cities និង គោលការណ៍ណែនាំ (Guidelines) ពី ទម្រង់ និងវិធីនៃការរៀបចំ Concept Note ដើម្បីឱ្យ មាន ស្តង់ដារតែមួយ។ ដំណើរការប្រព្រឹត្ត ទៅនៃអនុគណៈកម្មការនីមួយៗ ក្នុងការរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ស្នើតំណាងអនុគណៈកម្មការនីមួយៗ ធ្វើ សេចក្តីរាយការណ៍ ក្នុងករណីបានរៀបចំខ្លះហើយ នូវបន្ទាត់សកម្មភាព និងផែនការការងារ សម្រាប់ឆ្នាំ ២០២១-២០២២ តាមការចាំបាច់រៀងៗខ្លួន។ ការងារសំរបសំរួលកិច្ចការ បញ្ហាឆ្លង វិស័យ និងឆ្លងសសរស្ដម្ភសហគមន៍អាស៊ាន /៤. បញ្ហាផ្សេងៗ ការជ្រើសរើសកាលបរិច្ឆេទ កិច្ចប្រជុំ កំពូលអាស៊ានឆ្នាំ២០២២។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា សម្រាប់កិច្ចប្រជុំគណៈ កម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងបន្តធ្វើនាពេលខាងមុខជាថ្មីម្តងទៀត ដើម្បី ប្រមូលធាតុផ្សុំអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាអោយ គម្រោងរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន ក្នុងឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រេចទទួលបានជោគជ័យ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖