ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ុម ជឹមហ៊ុយ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយលោកម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ដែលជាសង្កាត់ចុងក្រោយ ក្នុងចំណោមសង្កាត់ទាំងទី៧ ក្នុងខណ្ឌកំបូល ដែលលោកបានអញ្ជើញដល់ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក ដែលបង្កដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

 លោកប្រធានគណៈកម្មការទី៧បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖

១-បន្តអនុវត្តន៍សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តី នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ២-បន្តអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ៣-ប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី បង្កើនស្មារតីប្រុងប្រយ័ត្ន ៤-អាជ្ញាធរត្រូវប្រមូលកម្លាំង រួបរួមគ្នាដើម្បីជួយប្រជាពលរដ្ឋដែលជួបការលំបាក និង៥-ចាត់ចែងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជនឱ្យបានត្រឹមត្រូវដល់អ្នកដែលខ្វះខាតពិតប្រាកដ។ 

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មការទី ៧បានឧបត្ថម្ភ មី ១០កេស ត្រីខកំប៉ុង ១០យួរ ទឹកស៊ីអ៊ីវ ទឹកត្រី ១០យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖