ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជាងធ្វើផ្ទះនាំគ្នាស្ទូចរំកិលផ្ទះចាស់របស់អ្នកភូមិម្នាក់បណ្តាលឱ្យរលំបាក់សង្កត់មនុស្សស្លាប់និងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

       ខេត្ដកំពង់ធំ ៖ ក្រុមជាងមួយក្រុមបាននាំគ្នាស្ទូចរំកិលផ្ទះចាស់របស់អ្នកភូមិម្នាក់បណ្តាលឱ្យរលំបាក់សង្កត់មនុស្សស្លាប់និងរបួសធ្ងន់ស្រាល៤នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ លាត អ៊ាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលស្ថិតក្នុង ភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

  លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឲ្យដឹងថាជនរងគ្រោះរាយនាមដូចខាងក្រោម៖ 

១.ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

២.ឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិស៊ីវុត្ថា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មេការ (របួសធ្ងន់)។

៣.ឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (របួសធ្ងន់)។

៤.ឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសស្រាល)។

៥.ឈ្មោះ គី គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កូនជាង (របួសស្រាល)។  

   លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឱ្យដឹងទៀតថា មូលហេតុជាងកំពុងតែស្ទូចផ្ទះបណ្តាលឱ្យស្រុតដីរលំផ្ទះសង្កត់មនុស្សបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់ទៀត បានបញ្ចូនទៅមន្ទីរពេទ្យស្រុកស្ទោងហើយ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖