ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងផ្គរខ្យល់រន្ទះបំផ្លាញផ្ទះចំនួន១៨ខ្នងនៅស្រុកមង្គលបូរី រងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង នៅភូមិផាត់សណ្តោងនិងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី រងនូវការវាយប្រហារដោយខ្យល់កន្ទាក់ខូចខាតធ្ងន់ស្រាលចំនួន១៨ខ្នង នៅវេលាម៉ោង០៤និង១០នាទីល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅវេលាម៉ោង០៤និង១០នាទី ល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ មានផ្គររន្ទះ ភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនិងខ្សល់កន្ត្រាក់ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិផាត់សណ្តោងនិងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី រងនូវការខូចខាតធ្ងន់និងស្រាល ចំនួន១៨ខ្នង ។
ប្រភពដដែលបានបញ្ជាក់ថា៖ផ្ទះដែលខូចខាតទាំង១៨ខ្នង ក្នុងនោះខូចខាតដោយរបើកដំបូងស័ង្កសីចំនួន១៤ខ្នង ខូចខាតទាំងស្រុងចំនួន០៤ខ្នង ដួលរលំចំនួន០៣ខ្នងនិងខ្សល់លើកទម្លាក់ពីលើជើងកំណល់០១ខ្នង ។ក្នុងករណីនេះខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ដោយនៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានណែនាំគៀងគរដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកបល្ល័ង្គ ចុះជួយរុះរើនិងជួសជុលសាងសង់សំរួលជូនប្រជាពលរដ្ឋរស់នៅបន្តទៀត ឆ្លៀតក្នុងឱកាសនោះដែរលោកអធិការបានណែនាំដល់ពលរដ្ឋឲ្សរស់នៅថែរក្សាអនាម័យតាមក្រសួងសុខាភិបាលនិងឈានកាត់ដាច់ខ្សែចម្លងជំងឺcovid-19 ផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖