ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែវ័ណ្ឌក និងរឿងព្រហ្មទណ្ឌហើយ ឧកញ៉ា ហេង សៀ ! ខណ:ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ប្ដឹង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានអះអាងថា, ខាងក្រុមការក្រសួងកំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

សូមបញ្ជាក់ថា,  លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានអះអាងថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។ នេះបើយោងតាម លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ។

លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានប្រាប់សារព័ត៌មាននោះយ៉ាងដូច្នេះថា៖«ករណីកញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់ គឺជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសាលាដំបូង រួចរាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីតទល់នឹងពាក្យបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ប្តឹងនាងពីបទលួចទូរស័ព្ទដៃ។

រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖៥២នាទីយប់ ក្រុមការងារ Facebook នៃក្រសួងកិច្ចការនារី បានទទួលសេចក្តីរាយការណ៍នេះ ហើយក្រសួងកិច្ចការនារី បានចាត់វិធានការចាប់តាំងពីព្រឹកមិញម៉ោង៧៖៣០នាទីព្រឹក ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេតបឋម និងស្រាវជ្រាវលើករណីនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនេះ ក្រសួង បានស្នើសុំព្រឹកមិញផងដែរ កិច្ចសហការជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីស្រាវជ្រាវ និងពិនិត្យលទ្ធភាព ក្នុងការធ្វើជាតំណាងផ្លូវច្បាប់ ឱ្យនារីរងគ្រោះ។ ក្រុមការងារក្រសួងកិច្ចការនារី បានទំនាក់ទំនងទៅក្រុមគ្រួសារនារីរងគ្រោះ ដើម្បីសុំជួបនារីរងគ្រោះដើម្បីផ្តល់ជំនួយប្រឹក្សាយោបល់ផ្លូវច្បាប់ និងផ្លូវចិត្ត សំដៅធ្វើឱ្យផ្លូវចិត្តនារីរងគ្រោះមានស្ថានភាពនឹងនរឡើងវិញ។

នៅពេលទទួលបានរបាយការណ៍ស៊ីជម្រៅ ក្រសួងកិច្ចការនារី នឹងសម្រេចលើវិធានការបន្ទាប់ទៀត ដោយគោរពតាមនីតិវិធីតុលាការ និងគោលការណ៍នីតិរដ្ឋ សំដៅយកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ»។

សូមជម្រាបថា នៅល្ងាចថ្ងៃនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀត នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា, តាមប្រភពខ្លះបានអោយដឹងថា, ក្នុងដំណាក់កាលដែលមន្ត្រីនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលខណ្ឌទួលគោក
កំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ កញ្ញា មាន ពេជ្ររីតា តាមបណ្ដឹងរបស់ លោកឧកញ៉ាហេង សៀ ជាមួយនឹងការស្លុតបាក់ស្មារតី ស្រែកទ្រហោយំ ។ នាងក៏បានប្ដឹងតបវិញផងដែរទៅលើឧកញ៉ា ហេង សៀ ដែលបានប្រព្រឹត្តបទល្មើសចាប់រំលោភនាងសេបសន្ថវៈលើរថយន្ត ។ ប៉ុន្តែបែរជាមន្ត្រីនគរបាលយុត្តិធម៌មិនព្រមទទួលពាក្យបណ្ដឹងរបស់នាង ដោយតម្រូវឲ្យទៅប្ដឹងតំណាងអយ្យការនោះវិញ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖