កីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ដ៏គួរឱ្យចាប់អារម្មណ៍ប្រឆាំងនឹងកីឡាការិនីអាមេរិកCoco Gauff ក្នុងព្រឹត្តិការណ៍ Italian Open ។
កីឡាការិនីអូស្ត្រាលី Barty បានយកឈ្នះកីឡាការិនីរុស្ស៊ី VeronikaKudermetova ក្នុងលទ្ធផល ៦-៣ ៦-៣ ខណៈដែលកីឡាការិនី Gauffទទួលបានជ័យជម្នះ ៧-៥ និង ៦-៣ លើកីឡាការិនី Aryna Sabalenkaដែលបានឈ្នះព្រឹត្តិការណ៍កាលពីសប្តាហ៍មុននៅទីក្រុងម៉ាឌ្រីត។
Coco Gauff ត្រូវបានគេរំពឹងថា នឹងមានអនាគតភ្លឺស្វាងបន្ទាប់ពីទទួលបានជោគជ័យខ្ពស់មិនដែលលេងប៉ះ Barty ក្នុងព្រឹត្តិការណ៍ពីមុនមក។
កីឡាការិនី Gauff បាននិយាយថា “វាពិតជាអស្ចារ្យណាស់ក្នុងការមើលថាតើកំរិតរបស់ខ្ញុំនៅទីណា។ ខ្ញុំចង់និយាយថា នាងជាកីឡាការិនីលេខ១ក្នុងពិភពលោក ខ្ញុំមិនមានសម្ពាធអ្វីទេ។ ខ្ញុំនឹងចេញទៅក្រៅដើម្បីមើលអ្វីដែលខ្ញុំអាចធ្វើបាន ហើយព្យាយាមឱ្យអស់ពីសមត្ថភាព”។
វាជាវគ្គ១ភាគ៤ ឬ៨ក្រុមចុងក្រោយនៃឆ្នាំនេះសម្រាប់ Coco Gauff ដែលបានលេចធ្លោជាងគេជាមួយនឹងការប្រកួតដ៏អស្ចារ្យរបស់នាងទៅការប្រកួតជុំទី៤នៃព្រឹត្តិការណ៍ Wimbledon នៅឆ្នាំ២០១៩ ក្នុងវ័យ ១៥ឆ្នាំ។ ជ័យជម្នះនោះរួមមានការទទួលជ័យជម្នះលើម្ចាស់ជើងឯក Grand Slam ៧សម័យកាល Venus Williams ហើយចាប់តាំងពីពេលនោះមកនាងបានបង្ហាញអត្តសញ្ញាណរបស់នាងថា ជាកីឡាការិនីលេចធ្លោដោយផ្តួលកីឡាការិនីកំពូលៗផ្សេងទៀតរួមទាំង Naomi Osaka ក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២០ ផងដែរ។
ការទទួលជ័យជម្នះកាលពីថ្ងៃព្រហស្បតិ៍លើកីឡាករលេខ៤ពិភពលោក Sabalenka គឺជាកីឡាករទី២ ជាក្មេងជំទង់ដែលបានក្លាយជាកីឡាករកំពូលទាំង៥ និងបានបង្ហាញទម្រង់លេងល្អដោយបានផ្តួល Barty ក្នុងវគ្គផ្តាច់ព្រ័ត្រ Madrid Open កាលពីសប្តាហ៍មុន ៕ដោយ ៖ ភារៈ