ភ្នំពេញ៖ បើយោងតាមពីប្រភពទីបញ្ជាការដ្ឋានអង្គរក្ស បានអោយដឹងថា, យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានដឹកនាំនិងបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំ លី ច្រកជាកញ្ចប់ លើកដាក់ និង ដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ,ដោយមានអាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយកម្លាំង បញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩៕
ដោយ ៖ សិលា