ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំង​ខណ្ឌដង្កោចំនួន៨៦នាក់​ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ស្នងការនគរបាលរាជធានីភ្នំពេញ​ដើម្បី​ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖​ ដោយមានការគិតគូរពីសុខទុក្ខកូនចៅក្រោមឱវាទ​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ​នៅថ្ងៃសុក្រ​​ ៣កើត ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័​ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែឧសភា​ ឆ្នាំ២០២១​​​ វេលា​ម៉ោង​៨៖០០នាទី បាន​នាំយក​អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​មកចែកជូន​ដល់បងប្អូនកងកម្លាំង​ចំនួន៨៦នាក់ក្នុងនោះមានស្រី៩នាក់ ដើម្បី​ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ​។

    អំណោយ​​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ «​គោរព​ស្រឡាញ់​ដ៏ជ្រាលជ្រៅ​បំផុត​របស់​ថ្នាក់ដឹកនាំ ចំពោះ​​កងកម្លាំង​ដែល​កំពុង​បំពេញ​តួនាទី​ភារកិច្ចការពារតាមគោលដៅនីមួយៗ   និងការពារសុខសុវត្ថិភាពជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​» ។

  ក្នុងឱកាសនេះដែរលោក​អធិការបានថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ណាស់ចំពោះ​អំណោយ​ដ៏ថ្លៃថ្លា​នេះ ព្រោះ​អំណោយនេះ​នឹង​ជួយ​ដល់​កងកម្លាំង​របស់​យើងបានដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈ»។

   បន្ថែម​លើនេះ​លោកអធិការក៏បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក ឧត្ដមសេនីយ៍​ឯក ស ថេត  អគ្គស្នងការ​រង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់កងកម្លាំងយើងទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ថែររក្សាអនាម័យផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស់ និងបាញ់អាល់កុល ឬជែលលាងដៃជាប្រចាំ ដើម្បីកុំឱ្យមានការឆ្លងទៅវិញទៅមក។

  ក្នុងអំណោយទាំងនោះរួមមាន៖​ អង្ករ ២៥គីឡូក្រាម​  ,​ មី ០១កេស,​ ទឹកស៉ីអ៉ីវ ០១យួរ​ ,​ ទឹកសុទ្ធ ០១កេស,​ សារុង០១,​ ម៉ាស់ ០១ប្រអប់​៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖