ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃសៅរ៍នេះ! ឥណ្ឌា​ រកឃើញ​មនុស្ស ៣២៦,០០០នាក់ឆ្លងកូវីដ-១៩ថ្មី​ ខណៈ​អ្នកជំងឺកូវីដចំនួន ៣,៨៩០នាក់ទៀតស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ តាម​ការ​លើក​ឡើង​របស់​មន្រ្តីសុខាភិបាលឥណ្ឌា​ បានបញ្ជាក់ថា​ អត្រានៃការឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេស​ បន្ទាប់ពី​អាជ្ញាធរ​ ​នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ បន្តរឃេីញអ្នកឆ្លងជំងឺថ្មី​ សរុប ៣២៦,០៩៨នាក់​។ ជាមួយគ្នានេះ​ អ្នកស្លាប់ដោយសារជំងឺ COVID-19 សរុប៣,៨៩០នាក់ទៀតបានស្លាប់ក្នុង​ពេល​តែ​មួយ​។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីវិស័យសុខាភិបាលឥណ្ឌា​ បានបញ្ជាក់ថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៤៣២,៨៩៨លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦៦,២០៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៦៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ​ គឺឥណ្ឌាសម្រេចបានជាង ១៨លាននាក់ហើយ។ ទន្ទឹមនឹង​នេះ​ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ខណៈ​ប្រជាជនឥណ្ឌា​ សរុបជាង ៣១៣លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕ដោយ​៖ស​ តារា​


ចែករំលែក៖