ព័ត៌មានទាន់ហេតុការណ៍៖

កម្មករវៀតណាមម្នាក់ជំពាក់បំណុលគេច្រើនធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ ជនជាតិវៀតណាមកម្មករក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយម្នាក់មានវិបត្តិផ្លូវចិត្តបញ្ហាជំពាក់បំណុលគេបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍កម្មករចងកសម្លាប់ខ្លួននោះបានកើតឡើងនៅវេលាម៉ោងប្រហែល១៩៖៣០នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ត្រង់ចំណុចការដ្ឋាន២ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ 

ជនរងគ្រោះមានឈ្មោះ Huynh Huu Vinh ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករក្រមហ៊ុនខាងលើមានទីលំនៅខេត្តប៊ិញឌិញ ប្រទេសវៀតណាម។

ដើមហេតុមានវិបត្តិផ្លូវចិត្តលើបញ្ហាជំពាក់បំណុលគេ។

  ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបានចុះពិនិត្យដល់ទីកន្លែងកើតហេតុនិងធ្វើកំណត់ហេតុរួច ប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណីរ៕

     

ដោយ៖ ជីវ័ន្ត


ចែករំលែក៖