ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ៦កេីត ខែជេស្ឋឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៧ខែ ឧសភាឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដង្កោ បានបន្តចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន៧០គ្រួសាររស់នៅក្នុងសង្កាត់ដង្កោ។
ក្នុងឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខាខណ្ឌដង្កោបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អនិងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ–១៩ដូចខាងក្រោម៖៣ការពារ( ១.ពាក់ម៉ាស់ ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅ) ៣កុំ(១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម) និង២ចូលរួម(១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ,២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ–១៩។
ក្នុងអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ញ្ចប់មានមី ទឹកត្រី ត្រីខ ទឹកសុទ្ធ ថវិកាចំនួន៣០.០០០រៀល ៕
ដោយ៖ ភារ៉ា ដង្កោ