ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹងថ្មបើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង និង ម៉ូតូ២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកថ្ម​ មួយគ្រឿង​ បេីកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្ត​ មួយគ្រឿង​ទៀត​ និងម៉ូតូ​ ២គ្រឿង​ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ១២ និង ៣០នាទី ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០២១​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥១​ កែងផ្លូវ១៣០​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​ បាន ប្រាប់ឲ្យដឹងថា​ ពេលកេីតហេតុ​ គេបានឃេីញរថយន្ត​ដឹកថ្ម​ មួយគ្រឿង​ ម៉ាក​ ហ៉ីយ៉ាដា​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-0697 ដោយធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន​ ស្រាប់តែទៅបុកជាមួយរថយន្ត​ មួយគ្រឿង​ទៀត​ ម៉ាក​ កាមេរី០៧​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2P-6555​ បេីកបរក្នុងទិសដៅពីកេីតមកលិច​ ស្រាប់តែមកដល់ចំណុចផ្លូវបំបែកជាបួន​ ក៏ត្រូវរថយន្តដឹកថ្មបុកយ៉ាងពេញទំហឹង​ បណ្តាលអោយរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ​រថយន្ត​ រួចក៏បន្តទៅបុកជាមួយម៉ូតូ​ ២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ក្រោយពេកកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងគ្រោះថ្នាក់ចរាចរណ៍​ ដេីម្បីធ្វេីការសម្រួល​ ប៉ុន្តែ​ ដោយសារតែភាគីទាំងសងខាងមិនត្រូវគ្នា​ ក៏សមត្ថកិច្ចមូលដ្ឋានទាងទាក់ទៅសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ ព្រមទាំងរថយន្ត​រងគ្រោះ​ និងម៉ូតូ​ ២គ្រឿង​ទៀត​ យកទៅរក្សាទុកនៅការិយាល័យជំនាញ​ ដេីម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖