ខេត្តបន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ឃាត់បានពលរដ្ឋ២នាក់ លួចឆ្លងដែនពីថៃចូលមកកម្ពុជាដោយខុសច្បាប់បញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១។
លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានឲ្យដឹងថា ពលរដ្ឋទាំងពីរនាក់នេះ ១.ឈ្មោះ ផត ត្រា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២.ឈ្មោះ សាំង រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក រស់ ពិសិដ្ឋ បានប្រាប់ថា ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទប់ស្កាត់បទល្មើស ជាពិសេសការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ប្រទះឃើញពលរដ្ឋពីរនាក់ ដើរក្នុងសួនសត្វស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់. ក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ទើបដឹងថា ពួកគាត់លួចចុះមកពីប្រទេសថៃមកកម្ពុជា។
លោកបញ្ជាក់ថា ក្រោយពីសួរនាំរួច បញ្ជាក់ថា ពលរដ្ឋទាំងពីរនាក់ ពិតជាបានលួចឆ្លងដែនពីថៃមកកម្ពុជាពិតប្រាកដមែន ទើបទំនាក់ទំនងខាងផ្នែកកងទ័ពទាហាន នាំពួកគាត់ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត៕
ដោយ៖ វណ្ណា