ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហាម៉ាស់ប្រកាសថា មានរ៉ុក្កែតគ្រប់គ្រាន់សម្រាប់វាយប្រហារអុីស្រាអែលរយៈពេល២ខែ

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា ក៏ដូចជាវាយប្រហារកម្ទេចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់មិនអាចរារាំងការផ្គត់ផ្គង់អាវុធទៅកាន់តំបន់ហ្គាហ្សានោះឡើយ។
ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយ អុីស្រាអែល បានដកស្រង់ប្រភពព័ត៌មាន ពីក្រុមចារកិច្ចប្រទេសនេះបានឲ្យដឹងថា ជាមួយការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា បំផ្លាញអាវុធរបស់ប្រទេសនេះ ។ ប៉ុន្តែក្រុមហាម៉ាស់ មានរ៉ុក្កែតគ្រប់គ្រាន់ សម្រាប់វាយប្រហារទៅលើទីក្រុង Tel Aviv របស់អុីស្រាអែល ក្នុងរយៈពេល២ខែ។
តាមសារព័ត៌មាន Topwar បានផ្សាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការបាញ់ប្រហារគ្នា ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតជាង៣ពាន់គ្រាប់ទៅលើទឹកដីអុីស្រាអែល។ ក្នុងចំណោមរ៉ុក្កែតទាំងនោះមានជាច្រើនគ្រាប់ដែលបានឆ្លងផុតប្រព័ន្ធខែលការពារ របស់អុីស្រាអែល។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រសិនបើក្រុមហាម៉ាស់មានរ៉ុក្កែត អាចវាយប្រហារអុីស្រាអែលបាន២ខែទៀត មានន័យថាការវាយប្រហាររបស់អុីស្រាអែលទៅលើហ្គាហ្សាមិននាំមកនៅលទ្ធផលល្អនោះឡើយ។
អ្នកស្លាប់ដោយការវាយប្រហារ របស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៦ខែឧសភា សម្លាប់មនុស្ស ៤២នាក់បន្ថែមទៀត ក្នុងនោះមានស្ត្រី១៦នាក់និងកុមារ១០ នាក់។ សរុបអ្នកស្លាប់នៅហ្គាហ្សា កើនឡើង១៩៧នាក់ហើយ ក្នុងនោះមានស្ត្រី៣៤នាក់និងកុមារ ៥៨នាក់ ។ ជាមួយគ្នានេះក៏មានអ្នករងរបួស ១២៣០នាក់។
នៅថ្ងៃទី១៧ខែឧសភា យន្តហោះចម្បាំងរបស់អុីស្រាអែល បានបើកការវាយប្រហារ ដល់ទៅ៨០លើកទៅលើគោលដៅក្នុងតំបន់ហ្គាហ្សា ក្រោយក្រុមហាម៉ាស់បន្តវាយប្រហារ ទៅលើប្រទេសអុីស្រាអែល។ សរុបរ៉ុក្កែតដែលហាម៉ាស់វាយប្រហារទៅលើទឹកដីអុីស្រាអែលមានជាង ៣ពាន់គ្រាប់ហើយ៕ដោយ៖ ធីរីណា

រូបភាព៖ baogiaothong


ចែករំលែក៖