ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទួនៗ​! ឥណ្ឌា​ ករណី​ឆ្លងកូវី​ដ​-១៩​ កំពុង​វាយលុក​មិន​ទាន់​ចប់​ផង​,​ពេល​នេះ​ព្យុះ​ដ៏​ធំ​មួយ​វាយប្រហារសម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់

ចែករំលែក៖

អន្តរជាតិ​​៖ ព្យុះ​តូ​ក​ទេ​( Tauktae)​ ដ៏ធំ​មួយ​ បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​ ជាមួយនឹង​ខ្យល់​ខ្លាំង​និង​ការ​ធ្លាក់ភ្លៀង​យ៉ាង​ជោគជាំ​ ​​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់ និង​រំខាន​ដល់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​ប្រទេស​នេះ​ត្រូវការ​បន្ទាន់​ដើម្បី​គ្រប់គ្រង​ការ​រី​រាលដាល​ នៃជំងឺ​ឆ្លងកូវី​ដ-​១៩​។​

​ជាក់ស្ដែងព្យុះ​តូ​ក​ទេ​( Tauktae)​ ​នៅថ្ងៃ​អង្គារ​ទី​១៨​ ខែឧសភា ឆ្នាំ​២០២១នេះ​ បាន​វាយប្រហារ​តំបន់​ធំៗ​របស់​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ដោយ​បញ្ជូន​រលក​ធំៗ​បោក​ឆ្នេរ និង​ប្រែក្លាយ​បណ្តា​ដង​វិថី​ទៅ​ជា​ទន្លេ ហើយ​បង្ខំ​មនុស្ស​រាប់សែន​នាក់​ឲ្យ​​ភៀសខ្លួន​​ចេញ​។​ បន្ទាប់ពី​ប្រព័ន្ធ​ខ្យល់កួច​ដ៏​ធំ​មហិមា​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​នៅ​រដ្ឋ​កេ​រ៉ា​ឡា រដ្ឋ​ហ្កា​វ រដ្ឋ​មហា​រ៉ា​ស្ត្រា និង​ហ្គូ​ចា​រ៉ា​ត នៅ​ពេល​ខ្យល់​បក់​បំប៉ើង​ផ្ទះ រំលំ​ដើមឈើ​និង​បង្គោល​ភ្លើង​។​

​ជាមួយគ្នានេះ​ អាជ្ញាធរ​ក្រុង​មុំ​បៃ​ ក៏បានប្រកាសបិទ​អាកាសយានដ្ឋា​ន ដោយ​​អំពាវនាវ​ឲ្យ​​ប្រជាជន​ស្នាក់​នៅក្នុង​ផ្ទះ​ក្នុង​អាគារ ជម្លៀស​អ្នកជំងឺ​កូវី​ដ​-១៩​ ប្រមាណ​៦០០​នាក់​ពី​មន្ទីរពេទ្យ​កណ្តាលវាល​មួយ​ទៅកាន់​ទីតាំង​មាន​សុវត្ថិ​​ភាព​ជា​ង នៅពេល​រលក​សមុទ្រ​កំពស់​៣​ម៉ែត្រ​វាយប្រហារ​ឆ្នេរ​។​ ទន្ទឹមនឹង​នេះ​ នាវា​ទ័ពជើងទឹក​២​គ្រឿង​ ​ត្រូវបាន​បញ្ចូនទៅ​ជួយ​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​នៅពេល​នាវា​មួយ​ជាមួយ​មនុស្ស​២៧៣​នាក់​បាន​រសាត់អណ្តែត​តាម​កម្លាំង​ខ្យល់​និង​រលក​នៅឯ​​នាយ​ឆ្នេរ​ក្រុម​មុំ​បៃ​។​គេ​បាន​ស្រង់​មនុស​កស​២៨​នាក់​ពី​ទឹកសមុទ្រ​តាំងពី​មុន​មក​។​

គួរជម្រាបថា​ កាលពី​ថ្ងៃ​ចន្ទទី១៧​ ខែឧសភា​ម្សិលមិញនេះ​ ព្យុះTauktae​ ក៏បាន​ចូលមក​ដល់​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​ផងដែរ​។ ក្នុងនាម​ជា​ព្យុះ​ស៊ីក្លូន​ខ្លាំង​បំផុត​មួយ​ ជាមួយនឹង​ល្បឿន​ខ្យល់​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ដោយឡែក​ជុំវិញករណីនេះដែរ​ អភិបាលរដ្ឋ​មួយ​នេះ បានថ្លែង​​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ស្រុក​ថា មន្ទីរពេទ្យ​ជាង​១.០០០​នាក់​នៅក្នុង​ទីប្រជុំជន​តាម​ឆ្នេរ ត្រូវបាន​ផ្តល់​ម៉ាស៊ីនភ្លើង​ដើម្បី​ដំណើរការ​ការងារ​ព្យាបាល​ថែទាំ​អ្នកជំងឺ​

គួរបញ្ជាក់ថា​ មនុស្ស​ប្រមាណ​២០០.០០០​នាក់​ ត្រូវបាន​ជម្លៀស​ចេញពី​ព្យុះ​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត កន្លែង​ដែល​អ្នកជំងឺ​កូវី​ដ​១៩​នៅក្នុង​មន្ទីរពេទ្យ​ទាំងអស់​នៅ​ចម្ងា​៥​គីឡូម៉ែត្រ​ពី​ឆ្នេរ ត្រូវបាន​ជម្លៀសចេញ​។​អាជ្ញាធរ​ក៏​កំពុងប្រ​​ឈម​ដោះស្រាយ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​មន្ទីរពេទ្យ​ដាក់​អ្នកកូ​វីដ​១៩​ជិត​៤០០ និង​រោងចក្រ​ផលិត​អុកស៊ីសែន​៤១​​៕ដោយ​៖ស​ តារា​


ចែករំលែក៖