ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្រុម Manchester United អះអាងថា ការតវ៉ារបស់អ្នកគាំទ្របានជះឥទ្ធិពលដល់ក្រុម

ចែករំលែក៖

យោងតាមអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានឲ្យដឹងថា កីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានរងផលប៉ះពាល់ពីការតវ៉ារបស់អ្នកគាំទ្រអំពីភាពជាម្ចាស់របស់ក្លិប។

កាលពីសប្តាហ៍មុនក្រុមរបស់លោក Solskjaer បានប្រកួតចាញ់ក្រុម Leicester និង Liverpool ក្នុងចន្លោះពេល៥០ម៉ោងដែលជាបញ្ជីប្រកួតដែលមានការកកស្ទះរួមផ្សំនឹងការមិនពេញចិត្តរបស់អ្នកគាំទ្រដើម្បីបង្អាក់ផែនការរបស់ពួកគេ។

កីឡាកររបស់ក្រុម Man United បានចំណាយពេលជាច្រើនម៉ោងនៅក្នុងពហុកីឡដ្ឋាន ដូច្នេះពួកគេអាចសម្រាកមុនការប្រកួតជាមួយក្រុម Liverpool ចំពេលមានការភ័យខ្លាចនៃការធ្វើបាតុកម្មធំៗ។

លោក Solskjaer បាននិយាយថា “ខ្ញុំមិនចង់ប្រើវាជាលេសទេ ពីព្រោះយើងចាញ់ពីរប្រកួត ប៉ុន្តែច្បាស់ណាស់ថាវាជាហេតុផលនៅពីក្រោយការតវ៉ា។ យើងមានកាលវិភាគប្រកួតញឹកពេក ហើយយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបចំក្រុម”។

ជ័យជម្នះលើក្រុម Fulham ដែលការកាត់ចោលរបស់ពួកគេត្រូវបានបញ្ជាក់កាលពីមួយសប្តាហ៍មុននោះនឹងធ្វើឲ្យស្ថានភាពរបស់ក្រុម Man United ក្លាយជាជើងឯករងជាលើកទី២ចាប់តាំងពីលោក Sir Alex Ferguson បានចូលនិវត្តន៍កាលពីឆ្នាំ២០១៣ ។

នោះនឹងអនុញ្ញាតឱ្យលោក Solskjaer អាចដាក់កីឡាករសំខាន់ៗរបស់គាត់ទាំងអស់ក្នុងថ្ងៃប្រកួតចុងក្រោយ និងពេលប៉ះជាមួយក្រុម Wolves ដែលកើតឡើង៤ថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League របស់ក្រុមគាត់ជាមួយ Villarreal នៅទីក្រុង Gdansk ។ គាត់សង្ឃឹមថាការវិលត្រឡប់របស់អ្នកគាំទ្រអាចនាំមកនូវភាពវិជ្ជមានខ្លះដល់ក្លិប ៕ដោយ៖ភារៈ


ចែករំលែក៖