ក្លិប Real Madrid គឺជាយីហោបាល់ទាត់ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីដែលត្រូវបានចេញផ្សាយថ្មីដែលធ្វើឱ្យពួកគេនាំមុខ Barcelona និង Manchester United ។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភាថា នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលក្លិបអធិរាជស Real Madrid ដណ្តើមបានចំណាត់ថ្នាក់កំពូល ហើយក្លាយជាក្លិបមួយក្នុងចំណោមក្លិបចំនួន៥ដែលមានតម្លៃជាង១ពាន់លានអឺរ៉ូ។
ការសិក្សាដែលធ្វើឡើងដោយ Brand Finance ក្រោមឈ្មោះថា “Football 50 2021” ឃើញថា ក្លិបអង់គ្លេសចំនួន៦ជាប់ចំណាត់ថ្នាក់លេខ១០ ។ ការចូលរួម Champions League របស់ Real Madrid ថេរត្រូវបានគេគូសបញ្ជាក់ថា ជាកត្តាដ៏សំខាន់មួយក្នុងតម្លៃម៉ាករបស់ពួកគេ។
របាយការណ៍របស់ Brand Finance’s report បានឲ្យដឹងថា Real Madrid អាចធានាបាននូវការប្រកួតជម្រុះ Champions League ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរចំណូលថេរនេះ និងស្ថានភាពនៃក្របខ័ណ្ឌ Champions League បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យទូទៅរបស់ក្លិប។
ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ឈ្មោះយីហោរបស់ក្លិបដែលមានតម្លៃខ្ពស់បំផុតទាំង១០៖
- Real Madrid 1,276ពាន់លានអឺរ៉ូ
- Barcelona 1,266ពាន់លានអឺរ៉ូ
- Manchester United តម្លៃ 1,130ពាន់លានអឺរ៉ូ
- Manchester City តម្លៃ 1,118ពាន់លានអឺរ៉ូ
- Bayern Munich តម្លៃ 1,068ពាន់លានអឺរ៉ូ
- Liverpool តម្លៃ 973ពាន់លានអឺរ៉ូ
- PSG តម្លៃ 887ពាន់លានអឺរ៉ូ
- Chelsea តម្លៃ 769ពាន់លានអឺរ៉ូ
- Tottenham តម្លៃ 723ពាន់លានអឺរ៉ូ
- Arsenal តម្លៃ 675ពាន់លានអឺរ៉ូ ៕ដោយ៖ភារៈ