ព័ត៌មានទាន់ហេតុការណ៍៖

ការចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖កម្មករសំណង់_MCC_ខណ្ឌដូនពេញសរុបបានចំនួន ៣០៤ នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ៥៥នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បើយោងតាមក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ TYDA បានបញ្ជាក់អោយដឹងថា, បេសកកម្មក្រោមកម្ដៅថ្ងៃ កណ្ដាលផ្លូវ ក៏ក្រុមគ្រូពេទ្យនៅតែខិតខំប្រឹងប្រែង ដើម្បីឆាប់កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះ។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍 កម្មករសំណង់_MCC_ខណ្ឌដូនពេញ សរុបបានចំនួន ៣០៤ / វិជ្ជមាន ៥៥នាក់៕

ដោយ ៖ សិលា


ចែករំលែក៖