ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកល្មាភកាមចាប់រំលោភកូនស្រីឯង ទើបបែកការណ៍ប្រពន្ធប្តឹងចាប់ដាក់គុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនបុរសម្នាក់  ពីបទរំលោភសេពសន្ថវ:លើកូនស្រីរបស់ខ្លួនដែលមានអាយុ ក្រោម១៥ឆ្នាំយកទៅចាត់ការតាមច្បាប់បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ម្ដាយកុមារីរងគ្រោះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញបានឲ្យដឹងថា ករណីនេះកើតឡើងនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយមកដល់ព្រឹកថ្ងៃទី២០ខែឧសភានេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ ប៉ក់ បូរីអាយុ៣៥ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជននេះបានធ្វើសកម្មភាពបង្ខំចាប់រំលោភសេពសន្ថវ:លើកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី១៣ខែឧសភាកន្លងទៅ គ្រាដែលប្រពន្ធមិននៅផ្ទះ។

តែក្រោយមកទើបបែកការណ៍ដោយក្មេងស្រីទ្រាំលែងបានក៏ប្រាប់ម្តាយឲ្យដឹងរឿងរ៉ាវអសិលធម៌នេះ ហើយម្តាយក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីកំហូចល្មោភកាមគុណដាក់គុកតែម្តងទៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តនូវអំពើដ៏លាមកនេះប្រាកដមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់រួចហើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖