ព័ត៌មានទាន់ហេតុការណ៍៖

សូមបង្កើនការប្រុងប្រយ័ត្ន!!រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តបង្ហាញអត្តសញ្ញាណ អ្នកកូវីដ-១៩ រហូតដល់ចំនួន១៤៦ នាក់ យោងតាមលទ្ធផលថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី
ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤៦នាក់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែតរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថា យោងតាមលទ្ធផលតេស្តន៍រហ័ស(Rapid Test) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើបុរស ស្ត្រីជនជាតិខ្មែរ និងជនបរទេសចំនួន១៤៦នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមតាមតារាង។
រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង១៤៦នាក់ខាងលើ សូមរួសរាន់ធ្វើចតាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបជា ព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំ” ជាដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖