ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសោកស្តាយបំផុត! យុវជនម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពេលមេឃកំពុងភ្លៀងស្រាប់តែមានស្នូររន្ទះបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់ម្នាក់ខណៈពេលកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍ភ្លៀងផ្គររន្ទះនេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១នៅចំណុចចម្ការកៅស៊ូឈ្មោះកែវ ប៊ុនថន ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ  សាន់ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានស្រុកកំណើតនៅខេត្តបាត់ដំបងមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

បន្ទាប់ពីកើតហេតុភ្លាមៗសាច់ញាតិបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែមិនទាន់ទៅដល់មន្ទីរពេទ្យផងជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ទៅ។

   ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តបាត់ដំបង៕

                                    

ដោយ៖ ជីវ័ន្ត


ចែករំលែក៖