ព័ត៌មានទាន់ហេតុការណ៍៖

រ៉េត សារីតា ត្រូវបងប្អូនខ្មែរនៅអាមេរិករៀបចំជប់លៀងឲ្យ យ៉ាងគគ្រឹកគគ្រេង

ចែករំលែក៖

កញ្ញា រ៉េត សារីតាកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នៅមិនទាន់វិលមកកាន់ទឹកដីកំណើតវិញនៅឡើយទេ បើទោះបីជាកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ បានបញ្ចប់ទៅហើយក៏ដោយ។ នាងនិងបន្តស្នាក់នៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះរហូតដល់ចុងខែឧសភា ដើម្បីជួបជុំក្នុងកម្មវិធីនានាដែលប្រជាជនខ្មែររស់នៅទីនោះបង្កើតឡើងជាការសាកសួរសុខទុក្ខ ជួបជុំជប់លៀងនោះជាដើម។ ថ្មីនេះ នាង ត្រូវបានបងប្អូនសមាគមន៍ខ្មែរនៅរដ្ឋ Florida ធ្វើកម្មវិធីអបអរសាទរជាថ្មីម្ដងទៀតក្រោយបញ្ចប់ការប្រកួតដែលពួកគាត់នៅតែចាត់ទុកថានាងបាននាំមកនូវមោទនភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា បើទោះបីជានាងមិនទទួលបានលទ្ធផលណាមួយក៏ដោយ។ នៅទីនោះនាងទទួលបានគាំទ្រស្រលាញ់ពេញចិត្តចំពោះការលះបង់ខ្ពង់ខ្ពស់ របស់នាងមិនតែប៉ុណ្ណោះ សារីតា ត្រូវ បានប្រជាពលរដ្ឋខ្មែររស់នៅសហរដ្នអាមេរិករៀបចំកម្មវិធីស្វាគមន៍ជាថ្មីម្ដងទៀតយ៉ាងគគ្រឹកគគ្រេង បន្ថែមពីលើកម្មវិធីស្វាគមន៍វត្តមាននាងមកដល់កាលពីពេលកន្លងទៅ។ នាងមិនអាចយកឈ្នះជ័យលាភីណាមួយមែន ប៉ុន្តែនាងបាន យកឈ្នះចិត្តបងប្អូនខ្មែរគ្រប់រូបតាមរយៈសមត្ថភាព ទេពកោសល្យ នឹងសម្រស់ដ៏មានសក្កដានុពល។  នាងបានគ្រងតំណែងជាកញ្ញាឯកលេចធ្លោរ មានប្រជាប្រិយសម្រាប់បេះដូងអ្នកគាំទ្ររួចហើយដែរ ហើយគេរំពឹងថានាងនឹងឈរក្នុងភាពជាគំរូសម្រាប់កញ្ញាឯកជំនាន់ក្រោយ និងអាចនាំឲ្យបណ្តាប្រទេសនានាងាកមកចាប់អារម្មណ៍មកលើប្រទេសកម្ពុជា តាមរយៈធនធានមនុស្សប្រកបដោយថាមពល៕


ដោយ៖ វឌ្ឍនា


ចែករំលែក៖