ព័ត៌មានទាន់ហេតុការណ៍៖

ឆេះព្រៃនៅតំបន់ជាច្រើនក្នុងប្រទេសក្រិច ពលរដ្ឋជាច្រើនត្រូវ ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

នាយកដ្ឋានគ្រប់គ្រង ការពន្លត់អគ្គិភ័យប្រទេសក្រិចបានឲ្យដឹងថា មានពលរដ្ឋរស់នៅក្នុង៦ភូមិ ជិតរដ្ឋធានី Athens ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយភ្លើងឆេះព្រៃរាលដាលទ្រង់ទ្រាយធំ។

អ្នកនាំពាក្យកម្លាំងពន្លត់អគ្គិភ័យ បានឲ្យដឹងថា ភ្លើងឆេះព្រៃចាប់ផ្តើមឡើងនៅយប់ថ្ងៃទី ១៩ ខែឧសភា នៅតំបន់ព្រៃជិតភូមិ Skinos ចម្ងាយពីរដ្ឋធានី Athens ប្រមាណ៩០ គីឡូម៉ែត្រ ហើយរាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់សផ្សេងៗជាច្រើន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ផ្ទះជាច្រើនខ្នងត្រូវឆាបឆេះ ប៉ុន្តែមិនទាន់មានរបាយការស្តីពីការស្លាប់និងរងរបួសនៅឡើយទេ ក្នុងគ្រោះអគ្គិភ័យនោះ ។
ក្រុមពន្លត់អគ្គិភ័យដល់ទៅ១៨០នាក់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យ ៦២គ្រឿងបានព្យាយាម គ្រប់គ្រងស្ថានភាព ប៉ុន្តែមិនអាចគ្រប់គ្រងបានឡើយ។ ជាមួយគ្នានេះ យន្តហោះ១៧គ្រឿងក៏បានចូលរួមសកម្មភាព ពន្លត់ភ្លើងផងដែរ៕ ដោយ៖ធីរីណា

រូបភាព៖AFP


ចែករំលែក៖