ព័ត៌មានទាន់ហេតុការណ៍៖

ឡាវ៖​ ខណៈករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើង​ បានសម្រេចពន្យាពេលវិធានការ lockdown ចំនួន ១៥ថ្ងៃបន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ ប្រទេសឡាវ​ ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ត្រូវបានគ្រប់គ្រងពេញលេញនៅឡើយនោះ​​ ក៏បានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ន រហូតដល់ថ្ងៃទី០៤ ខែមិថុនា​ ខាងមុខនេះ​។

បេីយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា រដ្ឋាភិបាលឡាវ​ នឹងពន្យារពេលការបិទខ្ទប់ប្រទេសរយៈពេល ១៥ថ្ងៃទៀត រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២១​ ដេីម្បីទប់ស្កាត់ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។​

បច្ចុប្បន្ន​ ប្រទេសឡាវ​ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ឧសភានេះ បានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុប ១,៧៥១ករណី ក្នុងនោះបានជាសះស្បើយឡើងវិញចំនួន ៧៤០នាក់ និងស្លាប់ ២នាក់។

គួបញ្ជាក់ថា​ ប្រទេសឡាវ​ បានរកឃើញករណីឆ្លងកូវីដ-១៩​ ដំបូងរបស់ខ្លួន​ កាលពីថ្ងៃ២៤ ខែមីនា ឆ្នាំកន្លងទៅ​៕ដោយ​៖ស​ តារា​


ចែករំលែក៖