ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៦០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៨២៤នាក់​ និងអ្នក​ស្លាប់​ ១នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៤៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨២៤នាក់ និងករណីស្លាប់​ ០១នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ខែឧសភា​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៤៦០នាក់ទៀត ជាសះស្បើយ ៨២៤នាក់ និងស្លាប់ ០១នាក់៖

– ករណីឆ្លងសហគមន៍ ៤៤៥នាក់

– អ្នកដំណើរពីបរទេស ១៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= ២៤,១៥៧ នាក់

– អ្នកជាសះស្បើយ= ១៦,៥២៤ នាក់

– អ្នកស្លាប់= ១៦៥ នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ​ ៖ ស​ តារា​


ចែករំលែក៖