ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅច័ន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ឃុំក្រោលគោត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ខណៈដែលអ្នកវិជ្ជមានធ្លាប់ទៅព្យាបាលនៅទីតាំងនេះ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថាមានបុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែកបានទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅច័ន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រោលគោ ឬទំនាក់ទំនងលេខ📞0977816403 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន