ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឆេករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ពលរដ្ឋឆេករាប់ពាន់នាក់បាននាំគ្នាដង្ហែរក្បួនធ្វើបាតុកម្មនៅទីលាន ក្នុងរដ្ឋធានី Praha សាធារណៈរដ្ឋឆេក។ ក្រុមបាតុករបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Maria Benesova លាលែងចេញពីតំណែង។
ក្រៅពីការស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Maria Benesova លាលែងចេញពីតំណែង ក្រុមបាតុករ ក៏បានស្នើឲ្យផ្លាស់ប្តូរចៅក្រមតុលាការកំពូល Pavel Zeman ត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាលថ្មី។
នៅក្នុងការធ្វើបាតុកម្ម ក្រុមបាតុករបានរិះគន់យ៉ាងខ្លាំង ដល់សកម្មភាពរបស់រដ្ឋាភិបាល និងប្រធានាធិបតីពាក់ព័ន្ធ ការប្រឈមមុខតានតឹងជាមួយរុស្ស៊ី ។ មិនតែប៉ុណ្ណោះក្រុមបាតុករក៏បានស្នើដល់ កាត់ទោសប្រមុខដឹកនាំរដ្ឋាភិបាលពីបទក្បត់ជាតិ ។
មុនពេលក្រុមបាតុកម្មបំបែកហ្វូង ក្រុមអ្នករៀបចំការធ្វើបាតុកម្មបានប្រកាសថានឹងបន្តធ្វើបាតុកម្មនៅថ្ងៃទី២៧ ខែឧសភានៅក្នុងទីក្រុង Praha។ តំណាងក្រុមបាតុករបានលើកឡើងថាប្រសិនបើ រដ្ឋមន្ត្រី Maria Benesova លាលែងចេញពីតំណែង នឹងមានការធ្វើបាតុកម្មប្រឆាំងកើតឡើងជាបន្តទៀតនៅថ្ងៃទី១ខែមិថុនាទេ។
អ្នកនាំពាក្យកម្លាំងប៉ូលិស ទីក្រុង Praha លោក Rybansky បានលើកឡើងថា ការធ្វើបាតុកម្មអូសបន្លាយរយៈពេល១ម៉ោង ហើយការធ្វើបាតុកម្មកើតឡើងដោយសន្តិភាព៕ ដោយ៖ ធីរីណា


ចែករំលែក៖