ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រទូស្ត​កេរ្តិ៍ខ្មាស​លើក្មេងស្រី​អាយុ ៥ ឆ្នាំ​ ត្រូវនគរបាលឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំង​នគរបាលស្រុកសំពៅលូនបានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស លើ​ក្មេងស្រី​អាយុ​៥​ឆ្នាំម្នាក់ ។ហេតុការណ៍នេះកើតឡើងកាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនដៃដល់​ល្មោភកាមម្នាក់នេះឈ្មោះ ទូច ចាន់​ណេ​ត ហៅ យ៉េត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

បុរសនេះបានធ្វើ​សកម្មភាព​ប្រទូស្ត​កេរ្តិ៍​ខ្មាស​លើ​ក្មេង​ស្រី​ទើប​អាយុ​៥​ឆ្នាំ ខណៈ​ដែល​ជនរងគ្រោះ​ងូតទឹក​ក្នុង បន្ទប់ទឹក​ម្នាក់ឯង ចំណែក​ជីដូន​របស់​ជនរងគ្រោះ​មិន​នៅផ្ទះ និង ជីតា​ជនរងគ្រោះ​នៅផ្ទះ តែ​ផឹកស្រា​ស្រវឹងជោក។ នៅពេល​ឃើញ​ឱកាសល្អ​បែបនេះ ទើប​ជនសង្ស័យ​ឆ្លៀត​ធ្វើ​សកម្មភាព​ចូលលូកស្ទាបអង្អែល​ប្រដាប់​ភេទ របស់​ជនរងគ្រោះ អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា។ ក្រោយដឹងរឿងនេះម្តាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួន​ជន​ល្មោភកាមនោះដើម្បី​ប​ញ្ជូន​ទៅតុលាការចាត់ការតាម​ផ្លូវច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖