ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់នៅលើម៉ូតូចតទល់មុខសណ្ឋាគារសុខា៦០ម៉ែត្រ

ចែករំលែក៖

   ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានថ្លែងប្រាប់ឱ្យដឹងថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាក Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 1V-0585 ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៥ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

  បើតាមសម្តីសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គរស្លាប់តែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យសាកសពរួច ហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖