ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យបែកថ្នាំ​បានលោតពីលេីអគារកម្ពស់៥ជាន់តែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានលោតពីលើអគារកម្ពស់៥ជាន់ធ្លាក់មកក្រោមហេីយទើរលើដំបូលផ្ទះ​ ប៉ុន្តែសំណាងល្អដែរដែលគ្រាន់តែរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង១០​និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៤៨៨ ត្រង់ចំណុចជិតរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ 

  ជនរងគ្រោះមានឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្លូវខណ្ឌចំការមន និងមានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុខាងលើគេបានឮសំឡេងស្រែកឡូឡាខ្លាំងៗចេញពីលើអគារជាន់ទី៥ តែមិនដឹងថាជារឿងអ្វីនោះទេ​ លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញបុរសរងគ្រោះខាងលើបានលោតចុះមកក្រោមទេីរលេីដំបូលផ្ទះប្រជាពលរដ្ឋ​ និងរមៀលដល់ដីដោយសភាពវង្វេងវង្វាន់ដូចមនុស្សបែកថ្នាំ​។ ភ្លាមៗនោះពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍​ ។ 

   បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឃើញថាជនរងគ្រោះគ្រាន់តែរងរបួសស្រាល​ ក៏បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅព្យាបាល​ តែមួយសន្ទុះក្រោយមកស្រាប់តែមានសាច់ញាតិជនរងគ្រោះមកទទួលបុរសខាងលើយកទៅផ្ទះវិញដេីម្បីមេីលថែដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖