នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១កម្លាំងប្រដាប់អាវុធក្រុមកាឈីនដែលជាក្រុមប្រឆាំងធំបំផុតក្នុងប្រទេសនេះ បានវាយប្រហារទៅលើស្រុកដែលសម្បូរទៅដោយត្បូងរ៉ែធម្មជាតិ Hkamti ដែលយោធាគ្រប់គ្រង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា។
សារព័ត៌មាន Irrawaddy និង Mizzima របស់មីយ៉ាន់ម៉ា បានផ្សាយថា យន្តហោះចម្បាំងរបស់កម្លាំងទាហានKachin (KIA) បានបើកការវាយប្រហារទៅលើទីតាំងយោធារបស់រដ្ឋាភិបាលក្នុងតំបន់ Sagaing ក្នុងស្រុក Hkamti ។
អ្នកនាំពាក្យកម្លាំងទាហានកាឈីន លោក Naw Bu បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ពិតជាមានករណីវាយប្រហារ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានផ្សែងខ្មៅគ្របដណ្តប់នៅតំបន់ជាច្រើន ក្រោយរងការវាយប្រហារ ។ ពលរដ្ឋនៅក្នុងតំបន់បានឱ្យដឹងថា សង្គ្រាមវាយប្រហារនៅតែបន្តកើនឡើងនៅឡើយទេដោយមានសំឡេងផ្ទុះអាវុធនៅឡើយ។
ការវាយប្រហារខាងលើ គឺជាសកម្មភាពថ្មីរបស់ក្រុមកាឈីនក្នុងការពង្រីងទីតាំងគ្រប់គ្រងរបស់ក្រុមនេះ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ កាលពីថ្ងៃទី២១ខែឧសភា មន្ត្រីក្នុងរដ្ឋាភិបាលស្រមោលបានចោទប្រកាន់កម្លាំងយោធាថាបានព្យាយាមអូសបន្លាយពេលវេលាកាន់អំណាច តាមរយៈការរំសាយគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ ដោយចោទប្រកាន់គណបក្សនេះបន្លំនៅក្នុងការបោះឆ្នោត៕
ដោយ ៖ ធីរីណា (រូបភាព៖ Reuters )