ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ជំនាញ​៖​ សម្រេចឲ្យកម្មករក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់យីហោ”ជុង ហាវ ហ្គាមេន” ចំនួន​ ៥៧០នាក់ទៅយកសំណាក​ ខណៈ​កម្មករម្នាក់ មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក ខៀវ សាមុត អគ្គលេខារងក្រសួងការងារ និងលោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃអង្គារ​១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩​ និង១០នាទីព្រឹក បានដឹកនាំក្រុមការងារ ចុះមកវាយតំលៃ កម្មករ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ និង ផ្សព្វផ្សាយជូនកម្មករ បន្តអនុវត្តន៍ ៣កុំ ៣ការពារ នៅវិធានការ ការពារ កូវីដ-១៩ ដែលមានសមាជិកចូលរួមមាន៖

១/ លោក ទូច សុទ្ធមុត ប្រធានផ្នែកដោះស្រាយកូដកម្មនិងបាតុកម្មក្រសួងការងារ ។
២/ លោក សូ ម៉េងគៀត នាយកក្រុមហ៊ុន ។
៣ / លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ។
៤/ លោក. វ/ ត. ភិន ផល នាយផ្នែកសន្តិសុខខណ្ឌ ។
៥ / លោកអ/ឯ. បូ សារ៉ន នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យ២ ។

អាជ្ញាធរខណ្ឌ និង មន្រ្តីក្រសួងការងារ បានចុះមកវាយតំលៃ និង ផ្សព្វផ្សាយជូនកម្មករ ( ៣កុំ ៣ការពារ ក្នុងវិធានការ ការពារ​កូវីដ-១៩ និងការណែនាំរបស់ក្រសួងសុខាភិបាល ) ។

ក្រុមការងារបានចុះផ្សព្វផ្សាយ និងវាយតំលៃនៅ ក្រុមហ៊ុន រោងចក្រកាត់ដេរសម្លៀកបំពាក់ ជុង ហាវ ហ្គាមេន ស្ថិតនៅដីឡូត៍លេខ ផ្លូវ ប៊ូតុងកែង ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយទីតាំងខាងលើមាន កម្មករ ៥៧០នាក់ ស្រី៥០០ នាក់ ។
ដោយមូលហេតុរោងចក្រខាងលើនេះ​ មានកម្មករម្នាក់ មានវិជ្ជមានកូវីដ-១៩​ (ករណី០១នេះរកឃើញនៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០២១​ យកទៅសម្រាកព្យាបាលនៅកោះពេជ្រ)។

ក្នុង​សកម្មភាពផ្សព្វផ្សាយ និងវាយតំលៃខាងលេីនេះ បានបញ្ចប់នៅម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជាលទ្ធផល៖ ក្រុមការងារ និងនាយករោងចក្រ បានសម្រេចឲ្យកម្មករចំនួន ៥៧០នាក់ទៅយកសំណាក ដោយខ្លួនឯងផ្ទាល់ដោយក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់បានអនុញ្ញាត ឲ្យផ្អាកការងារចំនួន កន្លះថ្ងៃ បើមិនមានវិជ្ជមាន កូវីដ-១៩ ទេ ឱ្យចូលបម្រើ ការងារវិញនៅថ្ងៃ ២៦ខែឆ្នាំដដែល៕

ដោយ​ ៖ សហការី​


ចែករំលែក៖