ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពី​ការ​ធ្វើ​ចម្ការ ៖ កសិករ​នៅខេត្តកណ្ដាល​ ដើរគួកជេ​ទិញ​គោ​លក់​បន្ត ដើម្បី​លក់​បាន​ចំណេញ​ខ្លះ​ និង​ដោះស្រាយ​ជីវភាព​

ចែករំលែក៖

ខេត្តកណ្តាល៖ បើ​តាម​ការ​លើក​របស់​លោក ព្រឹម​ ប្រជាកសិករម្នាក់​ វ័យជាង៣០ឆ្នាំ​ ​រស់នៅ​ក្នុង​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​ បានបញ្ជាក់ថា​ រូបគាត់​ក្រៅពី​ការ​ធ្វើ​ចម្ការ​រួច​ ពេល​ទំនេរ​ដើរ​គួកជេទិញ​គោ​ដើម្បី​លក់​បន្តបាន​ចំណេញ​ ឬ​អាច​ជួយ​ដោះស្រាយ​ជីវភាពបាន​ធូរស្រាល​ខ្លះ។

កសិកររូបនេះ​ បន្តថា​ លោក​បាន​ដើរ​ទិញ​គោ​ពី​អ្នក​ភូមិ​ដើម​យក​មក​លក់​បន្ត ដោយ​ថ្ងៃ​ខ្លះ​ក៏​ទិញ​បាន​ហើយ ថ្លៃ​ក៏​ទិញ​មិន​បាន។​ លោក​ ព្រឹម​ បាន​គូសបញ្ជាក់​ថា៖​ «​ខ្ញុំ​ចេះ​តែ​ជិះ​ម៉ូតូ​ដើរ​មើល​គោ នៅ​ពេល​ឭ​ថា មាន​បងប្អូន​ក្នុងភូមិ ឬ​កន្លែង​ណា​ចង់​លក់​គោ។ ពេល​ខ្លះ​ខ្ញុំ​ទិញ​បាន ហើយ​ក៏​ទិញ​មិន​បាន ពីព្រោះ​តម្លៃ​ថ្លៃ ឬ​ខ្ពស់​ខ្ញុំ​មិន​ហ៊ាន​ទិញ ព្រោះ​បើ​ទិញ​មក​លក់​មិន​ចំណេញ​ខ្ញុំ​មិន​ទិញ​ទេ តែបើ​ចំណេញ​តិច​តូច​ខ្ញុំ​ទិញ​មក​ទុក​ផ្ទះ​មួយ​រយៈ ពេល​មាន​អ្នក​ត្រូវការ​ចង់​ទិញ​ខ្ញុំ​កាត់ថ្លៃ​លក់​បន្ត បើ​ចំណេញ​ទើប​ខ្ញុំ​លក់​»​។

បន្ថែមពីនេះ​ អ្នកគួកជេគោ​ បានបញ្ជាក់ទៀតថា​ គោ​ដែល​ទិញ​មក​ពេល​ខ្លះ​មាន​ទាំង​កូន ពេល​ខ្លះ​មាន​តែ​មេ ឬ​ឈ្មោល បើ​និយាយ​ពី​តម្លៃ​វិញ​មិន​ទៀងទេ ពោល គឺ​ទៅ​តាម​មាឌ ឬ​ទំហំ ហើយ​អាច​និយាយ​ថា ទៅ​តាម​ផែន​គោ​ស្អាត ឬ​មិន​ស្អាត​ទៀត ។ គោ​ដែល​មិនសូវ​ស្អាត​មាន​តម្លៃ​អាច​ពី​៤​ទៅ​៥​លាន​រៀល ឬ​ក្រោម​ឬ​លើស​ពី​នេះ ហើយ​គោ​ដែល​ស្អាត ឬ​ត្រូវប៉ាន់​ចាប់ពី​៨​ទៅ​១០​លាន​រៀល ឬ​លើស​ពី​នេះ​ក៏​មាន។​ លោក​ក៏​បាន​ទិញ​គោ​ណា​ដែរ​មាន​ភាពស្គម​ល្មម​ៗ​យក​ថែ​ឲ្យ​ចំណី​ឆាប់​ធំធាត់​ដើម្បី​លក់​ចេញ​ផង​ដែរ ។

លេីសពីនេះ​ ក្រៅពី​ដើរ​ទិញ​គោ​ខ្លួនឯង​លោក​ក៏​បាន​ជូន​អ្នក​ចង់​ទិញ ដើម្បី​រក​ទិញ​គ​ផង​ដែរ ដោយពេល​ខ្លះ​គេ​ឲ្យ​កម្រៃជើងសារ​(​ប្រាក់​ថ្លៃ​ជូន​ដើរ​ទិញ​)​មួយ​ក្បាល់​ចន្លោះ​ពី​៥​ទៅ​១០​ម៉ឺន​រៀល​ផង​ដែរ ។ ការ​ដើរ​ជូន​គេ​គ្រាន់​ប្រាប់​ម្ចាស់​អ្នកលក់​នឹង​អ្នកទិញ​ជួប​គ្នា​ហើយ​មើល​គោ​ដែល​លក់ រួច​តថ្លៃ​គ្នា​ជា​ការ​ស្រេច ។ បើ​មិន​ត្រូវជា​រឿង​របស់​អ្នកទិញ​និង​អ្នកលក់ លោក​គ្រា​នើ​តែ​និយាយ​បញ្ចុះបញ្ចូល​ភាគី​ទាំង​ពី​ឲ្យ​និយាយ​ឆាប់​ត្រូវ​គ្នា​ដើម្បី​ទិញ​ឬ​លក់​តែ​ប៉ុណ្ណោះ​។

ជាមួយគ្នានេះ​ ទាក់​ទិញ​នឹង​រប​ទិញ​គោ​ឬ​ជួញ​គោ​ដើម្បី​លក់​បន្ត​យកចំណេញ​លោក​ថា ក៏​ជា​អ្នក​ដើរ​ទិញ​គោមួយ​រូប​បាន​និយាយ​ថា​ការ​ទិញ​គោ​ក៏​មានការ​ពិបាក​ដែរ ពីព្រោះ​ពេល​ខ្លះ​អ្នកទិញ​បន្ត​យក​ទៅ​ចឹ​ញ្ចិ​ម​មាន​សូ​ញ​សាញ​លើ​ក្រ​យ៉ៅ​របស់​គោ​ផង​ដែរ ។ អ្នកខ្លះ​គេ​ថា​គោ​មាន​ក្រ​យ៉ៅ​មិនល្អ​ចិញ្ចឹម​ទៅ​មិន​ចំរើន​ម្ចាស់​ដូច្នេះ​គេ​មិន​ទិញ​ចូល​ផ្ទះ​នោះ​ទេ ។ លោក​បន្ត​ថា គោ​ភាគច្រើន​មាន​ក្រ​យ៉ៅ​ចំណុច​នេះ ចំណុច​នោះ តែ​ពេល​ខ្លះ​ក៏​មាន​ចំណុច​ល្អ​ផង​ដែរ ។ ពេល​ល្អ​អ្នកទិញ​គេ​មិន​សូ​ញ​សាញ​នោះ​ទេ គា​ក៏​អាច​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ក៏​មាន ។

យ៉ាងណាមិញកសិកររូបនេះ​​ បន្តថា​ គោ​ដែល​មាន​តម្លៃ​ខ្ពស់​អាស្រ័យ​លើ​ផែន​គោ មាឌ ពូជ​ផង​ដែរ​។ គោ​ខ្លះ​គេ​បង្កាត់​ពូជ​យក​មក​ពី​បរទេស គោ​ខ្លះ​ពូជ​ក្នុងស្រុក​ដូច្នេះ​តម្លៃ​ក៏​មិន​ដូច​គ្នា​ដែរ ។ ទាក់​ទិញ​នឹង​ការ​ចំណេញ​ពី​ការ​ដើរ​ទិញ​គោ​លក់​បន្ត​លោក​ឲ្យ​ដឹង​ថា​បាន​មិន​ទៀង​នោះ​ទេ គឺ​បាន​ពី​២០​ឬ​៣០​ម៉ឺន​រៀល​ឬ​លើស​ពី​នេះ​៕

ដោយ​ ៖ សហការី


ចែករំលែក៖