ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះមិននៅ​ស្រាប់តែឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ​ កាលពីវេលាម៉ោង១​និង៣០នាទីរសៀល​ ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ចំណែកម្ចាស់ផ្ទះគេមិនស្គាល់អត្តសញ្ញាណនោះទេ​ ព្រោះគាត់ចាក់សោផ្ទះចេញទៅក្រៅបាត់​ ។ 

  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុគេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុ​ ខណៈដែលម្ចាស់ផ្ទះចាក់សោចេញទៅក្រៅបាត់​ ។ បន្ទាប់ពីឃេីញផ្សែងហុយបែបនេះ​ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗដេីម្បីចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ ខណៈដែលពួកគាត់ក៏បានវាយបំបែកសោដេីម្បីបាញ់ទឹកចូលជាបណ្ដេីរៗផងដែរ​ ។ 

    ក្រោយពីទទួលបានព័ត៌មានថា​ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​នៅត្រង់ចំណុចកេីតហេតុខាងលេី​ ភ្នាក់ងារពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង​ និងប្រេីពេលជាង១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ​ ។ ករណីនេះបានបង្កការខូចខាតសម្ភារជាច្រេីនក្នុងបន្ទប់ឡៅតឿ​ តែមិនខូចខាតសម្ភារទាំងស្រុងក្នុងផ្ទះល្វែងនេះនោះទេ​ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ​ ។ ចំពោះមូលហេតុ​ សមត្ថកិច្ចបានបង្ហេីបប្រាប់ថា​ បណ្ដាលមកពី​ទុស្សេខ្សែភ្លេីង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖