ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ឧទ្យាន​នុ​រក្សលែងសត្វ​ពស់ថ្លាន់​ចំនួន៣៨ក្បាលចូលក្នុងព្រៃ​អភិរ​ក្យ​ធម្មជាតិ​វិញ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖ ក្រុមអភិរក្ស​ការពារ​ធម្មជាតិ​នៅចំណុច​មុខ​វត្ត​កំពង់ព្រះ ភូមិ​កំពង់ព្រះ​ស្ថិត ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានលែងសត្វពស់ថ្លាន់ចូលក្នុងព្រៃធម្មជាតិចំនួន៣៨ក្បាលដើម្បី​ឲ្យ​សត្វ​នេះមានឱកាស​បន្ត​ពូជ​។​ ​

ការលែងសត្វ​ពស់ថ្លាន់​៣៨ក្បាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ធ្វើឡើងដោយមន្ត្រី​ឧទ្យាន​នុ​រក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត។​

មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សត្វ​ពស់ថ្លាន់​ទាំងនេះត្រូវបាន​ក្រុម​ឧទ្យាន​នុ​រក្ស និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័តប្រមូល​ពី​ភ្នំ​តា​ម៉ៅ និង​តាម​បណ្តាកន្លែងចិញ្ចឹមតាមផ្ទះផ្សេងៗ នៅក្នុង​ក្រុងភ្នំពេញ និង​ស្ទាក់​ចាប់ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​សត្វព្រៃ​លក់​ផងដែរ។​

​ជាមួយនេះលោកប្រធាន​ក្រុម​ឧ​ទ្យានុ​រក្ស ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្ដី នៅក្រៅ​តំបន់​ក្ដី​មេត្តាជួយ​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​ ​កុំ​ចាប់​ឬ​សម្លាប់សត្វ និង​កុំ​កាប់​ដុត​រុករាន​ទន្ទ្រាន​ដីព្រៃ​ដែល​ជាជម្រក​ជីវចម្រុះ​គ្រប់​ប្រភេទ។ សូម​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​របស់​ជាតិ យើងទាំងអស់គ្នា​ហើយត្រូវដឹងថាចាប់​សត្វ​ជួញដូរ​សត្វព្រៃ​ជា​អំពើ​ផ្ទុយ​និង​ច្បាប់​ទាំងស្រុង៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖