ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អភិបាលខេត្តស្វាយរៀង បដិសេធថា រូបភាពវីដេអូដែលបង្ហាញពីសកម្មភាពកម្មកររត់ចេញពីរោងចក្រដោយខ្លាចកូវីដ គឺ មិនមែនជាការពិតទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅវេលាយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បដិសេធថា រូបភាពវីដេអូដែលបង្ហាញពីសកម្មភាពកម្មកររត់ចេញពីរោងចក្រដោយខ្លាចកូវីដ គឺ មិនមែនជាការពិតទេ។

លោកបន្តថា រូបភាពវីដេអូដែលប្រព័ន្ធសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយ ថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង អះអាងថារកឃើញវិជ្ជមានកូវីដ-១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយក សំណាក គឺមិនមែនជាការពិតទេ ។

លោក ម៉ែន វិបុល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេ មបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១០៨នាក់ ដោយ ក្នុងនោះ រកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ -១៩ និងដឹកយកទៅព្យាបាលភ្លាម ។​ លោកបានបញ្ជាក់ថា “ រូប​ភាព​នេះ គឺអ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ ។ 

គាត់ឃើញគេយកសំណាក គាត់ស្មានថា យកសំណាក ពួកគាត់ទៀតហើយ គាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផងក៏នាំគ្នាសម្រុកចេញមក ខាងក្រៅហើយ វា ច្រឡំចឹងទេ ។

 មុខសញ្ញាដែលយើងយក គឺតែពីរអគារ នៅរោងចក្រ អេ អេន ជេ មិនបាន ២០០ នាក់ ផង ហើយអគារមិនពាក់ព័ន្ធនឹងកូវីដ គេមិន​យក​សំ​ណាក​ទេ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖