ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ និងជាសះស្បើយចំនួន៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ដឿង ឡាយ ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ស៊ត់ លឺត ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ អ៊ម រីត ភេទស្រី អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអ្នកបើកបរដឹកអ្នកវិជ្ជមានទាំង៣ខាងលើ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ លឿម ចិន ភេទស្រី អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ករណីទាំងនេះ សុទ្ធតែជាករណីសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក ដោយករណីទី១ ទី២ ទី៣ និងទី៤ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប និងករណីទី៥ ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាល្វែងឬស្សី ស្រុកជីក្រែង។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ដឹង ចាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិទី១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ផល រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ អាសយដ្ឋាននៅគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៥៦នាក់ ស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ សុខ ខេមរា

 


ចែករំលែក៖