ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖​ រកឃើញ​អ្នកឆ្លងកូវីដ-១៩​ថ្មី​ ជាង​ ២០ម៉ឺននាក់​ ខណៈ​អ្នកជំងឺស្លាប់​ជិត​ ៤ពាន់នាក់បន្ថែមទៀត​ក្នុង​១ថ្ងៃ​

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាម​រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត​ នៅក្នុងរយៈពេល ១ថ្ងៃ​ចុង​ក្រោយ​នេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ កើនឡើងដល់ ២៧,៣៦៩,០៩៣ករណី។រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់ថា​ ចំណែក​ចំនួន​អ្នកជំងឺ COVID-19 ស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣១៥,២៣៥នាក់, ខណៈអ្នកជំងឺសរុបចំនួន ២៤,៦៣៣,៩៥១នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។​ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ។គួរបញ្ជាក់ថា ប្រទេសឥណ្ឌា​ រហូតមកដល់ពេលនេះ​ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២០២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន១,៨៨៥,៨០៥ដូស ត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃម្សិលមិញនេះប៉ុណ្ណោះ៕

ដោយ ​៖ ស​ តារា​


ចែករំលែក៖