ព័ត៌មានទាន់ហេតុការណ៍៖

ចិនទាមទារឲ្យបើកការស្រាវជ្រាវ មន្ទីរពិសោធន៍របស់អាមេរិកនៅ Maryland

ចែករំលែក៖

ពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រភពកូវីដ-១៩ សារព័ត៌មានចិនបានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិក នៅរដ្ឋម៉ារីឡែន។

កន្លងមក រដ្ឋាភិបាលអាមេរិកបានស្នើឲ្យបើកការស្រាវជ្រាវស៊ីជម្រៅទៅលើមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន ដោយអាមេរិកសង្ស័យថាវីរុសកូវីដ-១៩បែកធ្លាយចេញពីទីនោះ ។ សារព័ត៌មានចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកនៅរដ្ឋម៉ារីឡែនផងដែរ។

សារព័ត៌មានចិន Global Times បានផ្សាយថា «ប្រសិនបើពួកគេយល់ឃើញថា វីរុសកូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍ ហើយបើកការស្រាវជ្រាវជារឿងត្រឹមត្រូវ ដូច្នេះការស្រាវជ្រាវត្រូវតែធ្វើឡើងមិនមែនតែនៅវូហាន ប្រទេសចិននោះឡើយគឺអាមេរិកក៏ត្រូវបើកការស្រាវជ្រាវដែរ។

សារព័ត៌មាន Global times បានផ្សាយថា «ចាប់តាំងពីឆ្នាំ២០១៩ មក មន្ទីរពិសោធន៍ Fort Dertrik ជាចំណុចដែលក្រុមស្រាវជ្រាវត្រូវចាប់អារម្មណ៍។ អាមេរិកបានធ្វើការពិសោធដែលគួរឲ្យសង្ស័យ ដូច្នេះចាំបាច់ត្រូវតែបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ឲ្យបានច្បាស់លាស់»។

សារព័ត៌មានខាងលើបានផ្សាយថា «ប្រសិនបើស្រាវជ្រាវពីប្រភពកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ មិនពាក់ព័ន្ធនយោបាយគឺជារឿងសមស្របបំផុត។ ប៉ុន្តែអាមេរិកនិងសម្ព័ន្ធមិត្តបានស្វែងរកការចាប់អារម្មណ៍ទៅលើទីក្រុងវូហាន ប្រទេសចិន ដែលមានមន្ទីរពិសោធន៍នៅទីនោះ ។ ទាំងនោះជាសកម្មភាពនយោបាយ»៕

ដោយ ៖ ធីរីណា(រូបភាព៖SPUTNIK)


ចែករំលែក៖