ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ចង់បានសាច់ប្រាក់ទិញយក Cristiano Ronaldo ពី Juventusមកវិញ

ចែករំលែក៖

តាមការរាយការណ៍របស់ក្រុមបិសាចក្រហម Manchester United ជឿជាក់ថា ក្រុម Juventus គួរតែបង់លុយឲ្យពួកគេប្រសិនបើពួកគេព្រមដោះដូរជាមួយកីឡាករ Cristiano Ronaldo នៅពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន express របស់អង់គ្លេសកាលពីថ្ងៃទី៣០ ឧសភាម្សិលមុិញ។

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរក្សាឈ្មោះរបស់កីឡាករ Cristiano Ronaldo ខណៈដែលលោក Ole Gunnar Solskjaer មានបំណងចង់នាំកីឡាករឈ្នះពានរង្វាន់ Ballond’Or ចំនួន៥សម័យកាលរូបនេះត្រឡប់ទៅទឹកដី Old Trafford វិញ។ Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្រុម Juventusបន្ទាប់ពីពួកគេបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកមួយនៅ Serie A

ការផ្លាស់ប្តូរនេះបន្ទាប់ពីលោក Andrea Pirlo ត្រូវក្លិប Juventus បញ្ចប់កិច្ចសន្យា ហើយបានជ្រើសរើស អតីតគ្រូបង្វឹកចាស់លោក Massimiliano Allegri បានចូលមកជំនួស លោក Allegri បានជួយឲ្យក្រុមសេះបង្កង់ដ៏អស្ចារ្យមួយនៅជុំវិញការផ្ទេរខ្សែបម្រើ Paul Pogbaក្នុងអំឡុងពេលដែលគាត់កាន់តំណែងជាគ្រូបង្វឹក ហើយគាត់ហាក់ដូចជាកំពុងថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើក្រុមបិសាចក្រហមម្នាក់នេះ។

ក្លិJuventus បើកចំហដើម្បីផ្តល់ជូន Ronaldo ក្នុងការដោះដូរសម្រាប់ខ្សែបម្រើ Pogba ទោះយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងត្រូវកាត់បន្ថយប្រាក់ខែប្រសិនបើគាត់ត្រូវវិលទៅកាន់ Premier League វិញ។

ជាមួយគ្នានោះក្លិបយក្សបារាំង Paris Saint-Germain ក៏មានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Ronaldo ដែរប្រសិនបើពួកគេលក់ KylianMbappe ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។

លោក Solskjaer បានសារភាពថា គាត់ចង់រក្សា Pogba ហើយគ្រោងនឹងបន្តកុងត្រារបស់គាត់នៅរដូវក្តៅនេះ។ ប៉ុន្តែប្រសិនបើជម្រើសនៃការនាំយកនូវអ្វីដែលត្រូវការជាចាំបាច់ដូចជា Ronaldo កំពុងស្ថិតនៅលើតុនោះគាត់ប្រហែលជាត្រូវសម្រេចចិត្តឡើងវិញ ជាពិសេសប្រសិនបើគាត់អាចចរចាសាច់ប្រាក់ពីក្លិJuventus សម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះបានចំណែករ៉ូណាល់ដូបានបង្ហើបថាគាត់អាចចាកចេញពី Juventus ក្នុងការបង្ហោះតាមហ្វេសប៊ុកមួយនៅដើមសប្តាហ៍នេះ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះបានសរសេរថាជីវិតនិងអាជីពរបស់កីឡាករឆ្នើមៗណាមួយគឺធ្វើឡើងពីមួយឆ្នាំទៅមួយឆ្នាំយើងជួបក្រុមខ្លាំងៗ ដោយមានកីឡាករឆ្នើម និងគោលដៅមានមហិច្ឆតាដូច្នេះយើងតែងតែត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនយើងនៅកម្រិតឧត្តមភាព” ៕ដោយ ៖ ភារៈ


ចែករំលែក៖