ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមាន អាសយដ្ឋានស្នាក់នៅអចិន្ត្រៃយ៍ និងបណ្តោះអាសន្នទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានជ្រាបថា “យុទ្ធនាការ ជាតិចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ ដូសទី១ និងដួសទី២ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រយៈពេល៦ថ្ងៃ នៃដូសទី១ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករាចំនួន ១៧,៩០៥នាក់ បានមកទទួលវ៉ាក់សាំងដូសទី១រួចហើយ ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករាដែលមិនទាន់ បានមកទទួលការចាក់វ៉ាក់សាំងដូសទី១ សូមមេត្តាអញ្ជើញមកទំនាក់ទំនងជាមួយក្រុមការងារសម្របសម្រួលការងារ ចាក់វ៉ាក់សាំងនៅ មណ្ឌលសាលាបឋមសិក្សាសំពៅមាស និងមណ្ឌលសាលាបឋមសិក្សាបាក់ទូក។តាមរយៈលេខទូរស័ព្ទ ០១២ ៨៣២ ២០៧ ០១៧ ២៣៦ ៧៦៧ ០១២ ២៩២ ៦៣៨ ដើម្បីទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធដូចជា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាល សង្កាត់ដែលខ្លួនកំពុងរស់នៅ ទៅតាមពេលវេលាដូចខាងក្រោម៖
-ពេលព្រឹក ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១២៖០០នាទី
-ពេលល្ងាច ចាប់ពីម៉ោង ១៣៖៣០នាទី ដល់ម៉ោង ១៧៖០០នាទី
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី១ មេត្តាជ្រាបជាព័ត៌មាន និងមេត្តារួសរាន់មកទទួលការចាក់វ៉ាកំសាំងការពារជម្ងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ព្រមទាំង យកចិត្តទុកដាក់អនុវត្តវិធានការ *៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ ស្កាត់ការចម្លងជម្ងឺកាចសាហាវនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ សិលា