ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រហែល១០០នាក់ ដែលជាអតិថិជន របស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ប្រមូលផ្ដុំគ្នា មកកាន់ទីតាំងក្រុមហ៊ុន ដើម្បី ធ្វើកូដកម្ម ទាមទារឱ្យក្រុមហ៊ុនសងការខាតបង់ ទឹកប្រាក់ប្រហែល៣០លានដុល្លារ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) កំពុងតែប្រឈមមុខ ជាមួយ មនុស្សប្រុសស្រី ប្រមាណជាង១០០នាក់ ដែលមកដល់ មុខទីតាំងក្រុមហ៊ុនដើម្បីធ្វើកូដកម្ម ទាមទារ ឱ្យអ្នកវិនិយោគិនរបស់ក្រុមហ៊ុន ទទួលខុសត្រូវ សងប្រាក់ដែលពួកគេខាតបង់ ដែលសរុបប្រមាណជិត៣០លានដុល្លារ ។

ហេតុការណ៍ធ្វើកូដកម្មនេះកើតឡើង កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ដោយមនុស្សប្រុសស្រីប្រហែលជាង១០០នាក់ មកដល់សាខាក្រុមហ៊ុន ដែលស្ថិតនៅ  តាមផ្លូវលេខ ២១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានដែលទទួលបានពីអ្នកធ្វើកូដកម្មទាំងនោះ បានឱ្យដឹងថា  ជាច្រើនឆ្នាំមកហើយ ពួកគេបានរកស៊ី ជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ក្នុងការជួញដូរ រូបិយបនអន្តរជាតិ ។  ដោយម្នាក់ៗ បានដាក់លុយឱ្យក្រុមហ៊ុន ក្នុងម្នាក់ៗ ខ្លះ រាប់ពាន់ដុល្លារ និងខ្លះទៀត រាប់ម៉ឺនដុល្លារ  ដើម្បីវិនិយោគ ។កន្លងមក មិនមានបញ្ហា អ្វី នោះទេ ស្រាប់តែកាល ថ្ងៃទី២៣ខែមីនាឆ្នាំ ២០២១ ស្រាប់ប្រាក់នៅក្នុងក្រុមហ៊ុន ចំនួន ២៨លានដុល្លារ បានបាត់អស់ ដោយមិនដឹងខ្លួន ជាហេតុ ធ្វើឱ្យ អតិថជនទាំងអស់ ក៏បាននាំគ្នាតវ៉ា ហើយ ក្រុមហ៊ុនសន្យារកដំណោះស្រាយ សងលុយ របស់ពួកគាត់វិញតែបាត់ដំណឹងរហូត ។

តាមអ្នកតវ៉ាបានឱ្យដឹងទៀតថា នៅពេលថ្មី នេះក្រុមហ៊ុនក៏បានជូនដំណឹង  ដោយគេចវេសមិនទទួលខុសត្រូវ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ព្រោះក្រុមហ៊ុន ជាអ្នករងគ្រោះ ដែលទើបជាហេតុ ធ្វើឱ្យ ពួកគាត់នាំគ្នាតវ៉ាតែម្តង ។

តាមក្រុមអ្នកតវ៉ាបានឱ្យដឹងទៀត ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD)មានសាខាចំនួន ៣ គឺនៅសង្កាត់ស្ទឹងមានជ័យ និងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ហើយ នៅព្រឹកថ្ងៃទី៣១ខែ ឧសភា នេះ ស្នាក់ការ ចំនួន ២បានបិទទ្វារ នៅសល់តែ ក្នុងខណ្ឌទួលគោកនេះ ។

បើតាមសេចក្តីជូនដំណឹង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន មេត្តាជ្រាបថា៖ ក្រោយពីនិយ័តករមូលបត្រកម្ពុជាបានទទួលលិខិតស្នើសុំព្យួរប្រតិបត្តិការជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក៏បានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា” ផងដែរ ដូចនេះ និយ័តករមូលបត្រកម្ពុជាសូមប្រកាសជូនដំណឹងដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន ដែលមានបំណងដាក់ពាក្យប្តឹងមកនិយ័តករមូលបត្រកម្ពុជា សូមបំពេញទម្រង់ពាក្យប្តឹងដូចភ្ជាប់មកជាមួយ ហើយដាក់ពាក្យប្តឹងនេះនៅនិយ័តករមូលបត្រកម្ពុជា ដែលមានទីស្នាក់នៅ អគារ១៦៨F ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មិនទាន់មានតំណាងក្រុមហ៊ុនណាចេញមុខមកធ្វើការដោះស្រាយនោះទេ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖