ខេត្តកណ្តាល៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលអំពាវនាវឱ្យជួយទិញល្ពៅរបស់ប្រជាកសិករនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលប្រកាសថាពលរដ្ឋ ដែលមាន បំណងចង់ទិញផ្លែល្ពៅ ដែលដាំដុះដោយប្រជាកសិករខ្មែរនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល អាចទំនាក់ទំនងទិញតាមរយៈលោកស្រី ទេព សុផល ក្រុមប្រឹក្សាភិបាលសហគមន៍ លេខទូរស័ព្ទ 016 799 432។
អត្ថប្រយោជន៍ នៃផ្លែល្ពៅគឺសម្បូរដោយវីតាមីនអា (Vitamin A) ការពារភ្នែកពីជំងឺខ្វាក់មាន់ ការពារការកើតមុន និងទ្រទ្រង់សុខភាពឆ្អឹង។
ផ្ទុកដោយអង់ទីអុកស៊ីដង់ខ្ពស់ ដើរតួនាទីធំមួយដែលជួយឱ្យរាងកាយមានសុខភាពល្អ កាត់បន្ថយជំងឺទឹកនោមផ្អែម និងមហារីក។ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ជួយសម្រកទម្ងន់ មានសារធាតុសរសៃច្រើន និងកាឡូរីទាប ហើយជួយរក្សាជាតិខ្លាញ់ក្នុងរាងកាយ និង ផ្ដល់សុខភាពល្អសម្រាប់បេះដូង ជាដើម៕
ដោយ៖ សូរិយា