ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី ប៉ូលិស៥នាក់ស្លាប់

ចែករំលែក៖

ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា មានប៉ូលិស៥នាក់ស្លាប់ ក្នុងករណីគ្រោះធ្នាក់ធា្លក់ឧទ្ធម្ភាគចក្រ នៅក្នុងស្រុក Cantagolloភាគខាងត្បូង ខេត្ត Bolivar នៅថ្ងៃទី ៣០ខែឧសភា។ ពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី Duque បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់គ្រួសារប៉ូលិសរងគ្រោះ។ កម្លាំងប៉ូលិសបានបិទតំបន់គ្រោះថ្នាក់នៅ Cantagllo ហើយកម្លាំងយោធាក៏បានចូលរួមជួយសង្គ្រោះ ផងដែរ។
កាលពីឆ្នាំ២០១៦ កូឡុំប៊ីក៏ជួបគ្រោះថ្នាក់យន្តហោះជាទ្រង់ទ្រាយធំ ដោយយន្តហោះដឹកអ្នកដណើរ LMI 2933 របស់ក្រុមហ៊ុនអាកាសចរណ៍ Lamia ដឹកអ្នកដំណើរ ៧៧នាក់រួមទាំងអាកាសយានិក។ ជនរងគ្រោះគឺជាសមាជិកក្លឹបកីឡា Chapecoense ទៅប្រកួតពានរង្វាន់ Copa Sudamerica ជួបជាមួយក្រុម Atletico Nacional របស់ប្រទេសកូឡុំប៊ី ។ យន្តហោះដឹកកីឡាករក៏បានបុកជើងភ្នំបណ្តាលឲ្យមនុស្ស៧១នាក់ស្លាប់ និងមានមនុស្ស ៦នាក់នៅរស់ ៕ដោយ៖ ធីរីណា


ចែករំលែក៖